សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ក្របខណ្ឌបទប្បញ្ញត្តិនៃការអនុវត្តសវនកម្មទ្រព្យសកម្ម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.

កាលបរិច្ឆេទ៖ 26-03-2026 09:36 AM

នាថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) មន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកទេស បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ក្របខណ្ឌបទប្បញ្ញត្តិនៃការអនុវត្តសវនកម្មទ្រព្យសកម្ម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។  

កម្មវិធីសិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការ អ.ស.ហ. សាលប្រជុំធំជាន់ទី២ ក្នុងគោលបំណងបញ្រ្ជាបការយល់ដឹងដល់មន្រ្តីរបស់អង្គភាពក្រោមឱវាទ  អ.ស.ហ. និងអង្គភាពពាក់ព័ន្ធ អំពីមូលដ្ឋានគ្រឹះ និងក្របខណ្ឌបទប្បញ្ញត្តិ, យន្តការ និងនីតិវិធីសវនកម្ម ទៅលើទ្រព្យសកម្ម ដើម្បីជួយជំរុញឱ្យមន្ត្រីនៃអង្គភាពក្រោមឱវាទ អ.ស.ហ. អនុវត្តសេចក្តីណែនាំអំពីការគ្រប់គ្រងទ្រព្យសកម្មប្រកបដោយប្រសិទ្ធភាព​ និងស័ក្តិសិទ្ធភាព។