កិច្ចប្រជុំពិភាក្សាលើការអនុវត្តកាតព្វកិច្ចគណនេយ្យនិងសវនកម្ម អនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្មនិងបទប្បញ្ញត្តិពាក់ព័ន្ធ

កាលបរិច្ឆេទ៖ 26-03-2026 09:32 AM

នាព្រឹកថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយលោកស្រី នាន បូនី អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនៃនិយ័តករគណនេយ្យនិងសវនកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តកាតព្វកិច្ចគណនេយ្យនិងសវនកម្ម អនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្មនិងបទប្បញ្ញត្តិពាក់ព័ន្ធ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC) និងសហគ្រាសធុនមីក្រូ តូចនិងមធ្យម ដែលមានសមាជិកសមាជិកាចំនួន៧០នាក់ផងដែរ។ កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងដើម្បីបញ្ជ្រៀបការយល់ដឹង និងស្តាប់ពីបញ្ហាប្រឈមដែលសហគ្រាសកំពុងជួបប្រទះក្នុងការអនុវត្តកាតព្វកិច្ចគណនេយ្យនិងសវនកម្ម ដើម្បីជាធាតុចូលក្នុងការរៀបចំក្របខណ្ឌគោលនយោបាយ យុទ្ធសាស្រ្ត និងក្របខណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធដើម្បីឱ្យការអនុវត្តកាតព្វកិច្ចរបស់សហគ្រាសកាន់តែមានភាពគ្រប់ជ្រុងជ្រោយ។