ប្រជុំពិភាក្សាជាមួយមន្រ្តីជំនាញបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា

កាលបរិច្ឆេទ៖ 20-03-2026 02:38 PM

នាព្រឹកថ្ងៃសុក្រ ២កើត ខែចេត្រ  ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០  ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ បានជួប ប្រជុំពិភាក្សាជាមួយមន្រ្តីជំនាញបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។ កិច្ចប្រជុំពិភាក្សារៀបចំឡើងក្នុងគោលបំណងដើម្បិពិភាក្សាអំពីការរៀបចំវគ្គបណ្តុះបណ្តាលស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ជូនដល់ប្រតិបត្តិករល្បែងផ្សងសំណាង, កម្មសិទ្ធិករ និង/ឬប្រតិបត្តករកាស៊ីណូ និងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ ក្នុងវិស័យល្បែងពាណិជ្ជកម្ម។