ថ្ងៃព្រហស្បត្ត៍ ១ កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព. ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ និយ័តករគណនេយ្យ និងសវនកម្ម (ន. គ. ស) សហការជាមួយមជ្ឈមណ្ឌល ឌី អេស ស៊ី បានរៀបចំ វគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង” ជូនដល់មន្ត្រីរបស់ ន. គ. ស នៅអគារ ៣៤៥ ដោយប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃ ន. គ. ស. អមដោយ លោក ជា ចាន់ថា អគ្គនាយករង នៃ ន. គ. ស.។ ឯកឧត្តមអគ្គនាយក ក៏បានឡើងពីគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺជាការកសាងសមត្ថភាពទាំងផ្នែករឹង និងទន់ជូនដល់មន្រ្តីរបស់ន.គ.ស. ក៏ដូចជាយោងតាមផែនការអភិវឌ្ឍស្ថាប័នបច្ចុប្បន្នកម្ម១០ឆ្នាំ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្មនៅកម្ពុជា និងសង្ឃឹមថា វគ្គបណ្តុះបណ្តាលមួយនេះនឹងផ្តល់នូវការយល់ដឹងបន្ថែមអំពីការគ្រប់គ្រង ក៏ដូចជារបៀបក្នុងការអនុវត្តការងារឱ្យកាន់តែមានភាពប្រសើរឡើងថែមមួយកម្រិតទៀត។