បទបង្ហាញស្តីពី "ស្តង់ដាគណនេយ្យសាធារណៈកម្ពុជា លេខ ១២ ស្តីពីសន្និធិ" នៅក្នុងវគ្គបណ្តុះបណ្តាលដែលរៀបចំដោយអគ្គនាយកដ្ឋានរតនាគារជាតិ

កាលបរិច្ឆេទ៖ 19-03-2026 09:59 AM

នាព្រឹកថ្ងៃពុធ ១៥ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម, លោក អ៊ិនបូផា អេលីត អនុប្រធានការិយាល័យស្តង់ដាគណនេយ្យសាធារណៈ និង កញ្ញា ឈឹម សុភ័ក្រនាថ មន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកទេស បានចូលរួមជាវាគ្មិនធ្វើ
បទបង្ហាញស្តីពី "ស្តង់ដាគណនេយ្យសាធារណៈកម្ពុជា លេខ ១២ ស្តីពីសន្និធិ" នៅក្នុងវគ្គបណ្តុះបណ្តាលដែលរៀបចំដោយអគ្គនាយកដ្ឋានរតនាគារជាតិ ដោយមានការចូលរួម
ពីតំណាងក្រសួង-ស្ថាប័នចំនួន ១០ នៅសាលប្រជុំជាន់ផ្ទាល់ដី នៃអគ្គនាយកដ្ឋានរតនាគារជាតិ (អគារថ្មី) សរុបប្រមាណ ៦០ នាក់។ 

វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លើប្រធានបទ ដូចខាងក្រោម៖
១. ប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ
ស្ដីពីកិច្ចបញ្ជិកាគណនេយ្យនៃសន្និធិ
២. ប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ
ស្តីពីកិច្ចបញ្ជិកាគណនេយ្យនៃទ្រព្យសកម្មរយៈពេលវែង
៣. ប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ
ស្តីពីកិច្ចបញ្ជិកាគណនេយ្យនៃគណនីត្រូវសង។