កម្មវិធីសន្និសីទគណនេយ្យករអាស៊ានលើកទី២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

កាលបរិច្ឆេទ៖ 18-03-2026 03:52 PM

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម បានចូលរួមជាវាគ្មិនកិត្តិយស អមដោយ លោកស្រី វណ្ណា ពៅដានូ ប្រធានការិយាល័យសហប្រតិបត្តិការនៃនិយ័តករគណនេយ្យនិងសវនកម្ម ក្នុងកម្មវិធីសន្និសីទគណនេយ្យករអាស៊ានលើកទី២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងគោលបំណងអបអរសាទរគណនេយ្យករជំនាញរបស់ប្រទេសហ្វីលីពីនដែលបានក្លាយជាគណនេយ្យករជំនាញអាស៊ាន និងការណែនាំអំពីរចនាសម្ព័ន្ធនៃវិទ្យាស្ថានគណនេយ្យករជំនាញនៃប្រទេសហ្វីលីពីនដែលទើបរៀបចំថ្មី។សន្និសីទនេះមានការអញ្ជើញចូលរួមពីវាគ្មិនមកពីបណ្តាប្រទេសអាស៊ានដើម្បីចែករំលែកអំពីបញ្ហាប្រឈមនិងការកែប្រែឱ្យក្លាយទៅជាឱកាសបទពិសោធន៍វិជ្ជាជីវៈ,ឱកាសនៃការចល័តក្នុងតំបន់ និងការវិវត្តនៃគណនេយ្យករជំនាញអាស៊ានក្នុងការពង្រឹងវិជ្ជាជីវៈគណនេយ្យក្នុងតំបន់ផងដែរ។