នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា គ.ស. ២០២៦ វេលាម៉ោង ២:០០នាទីរសៀល តាមប្រព័ន្ធអនឡាញ (Zoom) លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យ និងសវនកម្ម និងជាប្រធានអនុគណៈកម្មាធិការគ្រប់គ្រងការប្រឡង បានដឹកនាំ កិច្ចប្រជុំលើកទី៨ របស់អនុគណៈកម្មាធិការគ្រប់គ្រងការប្រឡង នៃគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា (គ.ក.គ.ក.) ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធាន សមាជិករបស់អនុគណៈកម្មាធិការគ្រប់គ្រងការប្រឡង និងលេខាធិការដ្ឋាន។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យលើសេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងអនុគណៈកម្មាធិការគ្រប់គ្រងការប្រឡងនៃកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា




សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×
