សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ក្របខណ្ឌបទប្បញ្ញត្តិនៃការអនុវត្តសវនកម្មមិនបានព្រាងទុកជូនដល់មន្ត្រីរបស់អង្គភាពក្រោមឱវាទ អ.ស.ហ.”

កាលបរិច្ឆេទ៖ 10-03-2026 08:04 AM

នាថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦, ដោយមានការអនុញ្ញាតដ៏ខ្ពស់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនម្ម(ន.គ.ស.), មន្ត្រីនៃនាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ក្របខណ្ឌបទប្បញ្ញត្តិនៃការអនុវត្តសវនកម្មមិនបានព្រាងទុកជូនដល់មន្ត្រីរបស់អង្គភាពក្រោមឱវាទ អ.ស.ហ.” ក្រោមអធិបតិភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឈុន សម្បតិ្ត ប្រធាន អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធ័រសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។ ក្នុងគោលបំណងផ្សព្វផ្សាយដល់មន្ត្រីនៃអង្គភាពក្រោមឱវាទ អ.ស.ហ. ឱ្យបានយល់ដឹងអំពីខ្លឹមសារនៃប្រកាសស្តីពីការដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំស្តីពីសវនកម្មមិនបានព្រាងទុក និងសេចក្តីណែនាំយន្តការរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដាក់ចេញ។