នាព្រឹកថ្ងៃ ពុធ ១ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាហិរញ្ញវត្ថុ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តី ក្រោមឱវាទរបស់ ន.គ.ស.។ វគ្គសិក្សានេះនឹងជួយឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរបស់និយ័តករគណនេយ្យនិងសវនកម្ម អាចពង្រឹងសមត្ថភាព បន្ថែមទាក់ទងនឹងការវិភាគទិន្នន័យ, បច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលអាចជួយធ្វើឱ្យការអនុវត្តការងារ ប្រចាំថ្ងៃកាន់តែមានប្រសិទ្ធភាព និងការធ្វើស្វ័យប្រវត្តិកម្មទៅលើការងារ ដដែលៗ ជំនួយដល់ការវិភាគទិន្នន័យ និងជួយគាំទ្រដល់ការសម្រេចចិត្តកាន់តែប្រសើរឡើងនៅក្នុងវិជ្ជាជីវៈគណនេយ្យនិងហិរញ្ញវត្ថុ។













