នាថ្ងៃព្រហស្បតិ៍ ១០ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០ នាទីព្រឹក ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.), លោក ហេង សំណាង អនុប្រធាននាយកដ្ឋានបច្ចេកទេស បានចូលរួម "សិក្ខាសាលាបញ្ជ្រាបការយល់ដឹងអំពី អភិបាលកិច្ចសាជីវកម្ម និងការគ្រប់គ្រងសមិទ្ធកម្មរបស់សហគ្រាសសាធារណៈ និង ការពិគ្រោះយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងសហគ្រាសសាធារណៈ" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ។ កម្មវិធីសិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខា សៀមរាប, ខេត្តសៀមរាប ក្នុងគោលបំណងបញ្រ្ជាបការយល់ដឹងអំពីអភិបាលកិច្ចសាជីវកម្ម និងការគ្រប់គ្រងសមិទ្ធកម្មរបស់សហគ្រាសសាធារណៈ និងពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងសហគ្រាសសាធារណៈ។










