កិច្ចប្រជុំអន្ដរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើ “ការវិភាគទិន្នន័យបឋម សម្រាប់ការរៀបចំរបាយការណ៍វាយតម្លៃចុងអាណត្ដិនៃការអនុវត្ដគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP)”

កាលបរិច្ឆេទ៖ 2-03-2026 02:33 PM

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) លោក លី កុសល ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ដនិងអនុលោមភាព អមដោយមន្ដ្រីជំនាញនៃ ន.គ.ស. បានចូលរួមកិច្ចប្រជុំអន្ដរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើ “ការវិភាគទិន្នន័យបឋម សម្រាប់ការរៀបចំរបាយការណ៍វាយតម្លៃចុងអាណត្ដិនៃការអនុវត្ដគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP)” ក្រោមអធិបតីភាព ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋានដឹកនាំនិងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។