នាព្រឹកថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ និយ័តករ គណនេយ្យនិងសវនកម្មនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី’មូលដ្ឋានគ្រឹះគណនេយ្យមុននឹងសិក្សាស្តង់ដាគណនេយ្យ”។វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លី កុសល ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តិនិងអនុលោមភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយថ្នាក់ដឹកនាំ និងមន្រ្តីនៃនិយ័តករគណនេយ្យនិងសវនកម្ម ព្រមទាំងតំណាងសហគ្រាស អង្គភាពមិនស្វែងរកប្រាក់ចំណេញផងដែរ។វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងនៅក្នុងគោលបំណងពង្រឹងការយល់ដឹងមូលដ្ឋានគ្រឹះគណនេយ្យមុននឹងឈានទៅសិក្សាវគ្គស៊ីជម្រៅនៃវគ្គស្តង់ដារបាយការណ៍ទាក់ទងនិងហិរញ្ញវត្ថុអន្តរជាតិកម្ពុជាសម្រាប់សហគ្រាសធុន និងមធ្យម (CIFRS For SMEs) និងស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរកម្ពុជា(CIFRS)។


















