នាថ្ងៃអង្គារ ១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) មន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកទេស បានចូលរួមសិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពី “ឧត្តមានុវត្តន៍នៃការគ្រប់គ្រងហិរញ្ញវត្ថុ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុង នៃ អ.ស.ហ.។ កម្មវិធីសិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការ អ.ស.ហ. សាលប្រជុំធំជាន់ទី២ ក្នុងគោលបំណងបញ្រ្ជាបការយល់ដឹងដល់មន្រ្តីរបស់អង្គភាពក្រោមឱវាទ អ.ស.ហ.និងអង្គភាពពាក់ព័ន្ធ អំពីមូលដ្ឋានគ្រឹះ និងសារៈប្រយោជន៍នៃការគ្រប់គ្រងហិរញ្ញវត្ថុដើម្បីជួយជំរុញអោយមន្ត្រីនៃអង្គភាពក្រោមឱវាទ អ.ស.ហ. ផ្លាស់ប្តូរឥរិយាបថក្នុងការអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
