សិក្ខាសាលាលើកកម្ពស់ការយល់ដឹងដល់អង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អំពី “ច្បាប់ និងបទប្បញ្ញតិ និងមុខងារភារកិច្ចរបស់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា”

កាលបរិច្ឆេទ៖ 16-02-2026 03:01 PM

នាព្រឹកថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក នៅទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) លោកស្រី មូល ផល្លា អនុប្រធានការិយាល័យអាជ្ញាបណ្ណ និងមន្ដ្រីជំនាញ នៃនាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម បានចូលរួមសិក្ខាសាលាលើកកម្ពស់ការយល់ដឹងដល់អង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អំពី “ច្បាប់ និងបទប្បញ្ញតិ និងមុខងារភារកិច្ចរបស់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា”  សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ង៉ោ ដាឡែន អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ.។ គោលបំណងគឺដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែម ទទួលបានពុទ្ធិថ្មីៗ បំពាក់បំប៉ន និងបង្កើនសមត្ថភាពបន្ថែមលើកិច្ចការ AML/CFT & CPF ជូនដល់មន្រ្តីជំនាញនៃអង្គភាពក្រោមឱវាទ អ.ស.ហ. ដើម្បីក្លាយជាធនធានប្រកបដោយចំណេះដឹង និងសមត្ថភាព ក្នុងការចូលរួមអនុវត្តកិច្ចការងារប្រឆាំងការសម្អាតប្រាក់នាពេលអនាគត។