កិច្ចប្រជុំ "បច្ចេកទេសជាមួយតំណាងដៃគូអភិវឌ្ឍ ពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៥"

កាលបរិច្ឆេទ៖ 16-02-2026 02:55 PM

នាព្រឹកថ្ងៃសុក្រ ១១រោចខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ វេលាម៉ោង ០៩:០០ នាទី, ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.), លោកស្រី ហា សុគន្ធា ប្រធានការិយាល័យគណនេយ្យនិងហិរញ្ញវត្ថុអមដោយមន្ត្រីជំនាញជាន់ខ្ពស់បានចូលកិច្ចប្រជុំ "បច្ចេកទេសជាមួយតំណាងដៃគូអភិវឌ្ឍ ពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៥"ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តាមប្រព័ន្ធអនឡាញ (Zoom)។