សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ក្របខណ្ឌបទប្បញ្ញត្តិនៃការអនុវត្តសវនកម្មហិរញ្ញវត្ថុ”

កាលបរិច្ឆេទ៖ 13-02-2026 12:01 PM

នាថ្ងៃសុក្រ​ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) មន្ត្រីនៃនាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវ:គណនេយ្យនិងសវនកម្ម​ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ក្របខណ្ឌបទប្បញ្ញត្តិនៃការអនុវត្តសវនកម្មហិរញ្ញវត្ថុ”  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ​(អ.ស.ហ.)។ 
កម្មវិធីសិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំធំជាន់ទី២នៃទីស្តីការ អ.ស.ហ. ក្នុងគោលបំណងផ្សព្វផ្សាយដល់អង្គភាពក្រោមឱវាទ អ.ស.ហ. និងអង្គភាពពាក់ព័ន្ធអំពីក្របខណ្ឌបទប្បញ្ញត្តិនៃការអនុវត្តសវនកម្មហិរញ្ញវត្ថុ ដែលអង្គភាពសវនកម្មផ្ទៃក្នុងនៃ​ អ.ស.ហ. បានដាក់ចេញ។