សិក្ខាសាលាពិគ្រោះយោបល់លើ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»

កាលបរិច្ឆេទ៖ 10-02-2026 03:42 PM

នាព្រឹកថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយមន្ត្រីជំនាញ  បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម​ ក៏បានលើកអំពីសារសំខាន់នៃការកាន់បញ្ជីគណនេយ្យ និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដើម្បី​បង្កើនលទ្ធភាពទទួលបានឥណទានបន្ថែម តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុ និងទីផ្សារមូលបត្រ​ និងស្នើបញ្ចូលជាវិធានការសម្រាប់អភិវឌ្ឍសហគ្រាសមីក្រូ តូច​ និង មធ្យម។