កិច្ចប្រជុំ “ផ្ទៀងផ្ទាត់របាយការណ៍អនុវត្តថវិកាប្រចាំឆ្នាំ២០២៥ របស់អង្គភាពថវិកា នៃកសហវ”

កាលបរិច្ឆេទ៖ 6-02-2026 10:12 AM

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោចខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៦ វេលាម៉ោង ០៩:០០ នាទី, ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.), លោកស្រី ហា សុគន្ធា ប្រធានការិយាល័យគណនេយ្យនិងហិរញ្ញវត្ថុអមដោយមន្ត្រីជំនាញជាន់ខ្ពស់ បានចូលកិច្ចប្រជុំ “ផ្ទៀងផ្ទាត់របាយការណ៍អនុវត្តថវិកាប្រចាំឆ្នាំ២០២៥ របស់អង្គភាពថវិកា នៃកសហវ.” ក្រោមការដឹកនាំរបស់ លោក អ៊ុក សុផា អគ្គលេខាធិការរងទទួលបន្ទុក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គលេខាធិការដ្ឋាន កសហវ. និងមានការចូលរួមពីលោក លោកស្រី តំណាងអង្គភាពថវិកាថ្នាក់កណ្តាល នៃ កសហវ.។