កិច្ចប្រជុំពិភាក្សាក្នុងក្របខណ្ឌនៃការអនុវត្តគម្រោងជំនួយបច្ចេកទេស របស់អគ្គលេខាធិការដ្ឋាន អ.ស.ហ.

កាលបរិច្ឆេទ៖ 29-01-2026 01:57 PM

នាព្រឹកថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) លោក ជីវ ហ៊ អនុប្រធាននាយកដ្ឋានកិច្ចការទូទៅ នៃ ន.គ.ស. អមដោយមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំពិភាក្សាក្នុងក្របខណ្ឌនៃការអនុវត្តគម្រោងជំនួយបច្ចេកទេស របស់អគ្គលេខាធិការដ្ឋាន អ.ស.ហ. ដែលផ្តល់ការគាំទ្រដោយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការអនុវត្តសកម្មភាពគោលនយោបាយ ដែលបានកំណត់ក្នុង «Policy-based Loan - Subprogram 2 - Inclusive and Sustainable Finance Development Program» រវាងរាជរដ្ឋាភិបាលកម្ពុជា និង ធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមការដឹកនាំរបស់ ឯកឧត្តម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ.។ គម្រោងជំនួយបច្ចេកទេសនេះផ្តោតលើការរៀបចំ «គោលការណ៍ណែនាំស្ដីពីហានិភ័យបច្ចេកវិទ្យានិងសន្ដិសុខសាយប័រ» និង« ផែនការលើកកម្ពស់ការយល់ដឹងពីហានិភ័យបច្ចេកវិទ្យានិងសន្តិសុខសាយប័រ» ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។