នាព្រឹកថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១០:៣០នាទីព្រឹក នៅបន្ទប់ប្រជុំ ន.គ.ស. ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) អមដោយលោក-លោកស្រីថ្នាក់ដឹកនាំ ន.គ.ស. បានជួបប្រជុំពិភាក្សាការងារជាមួយ លោក ច័ន្ទ ភក្តី នាយកប្រតិបត្តិ និងលោក លោកស្រីថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក.) ក្នុងគោលបំណងពិភាក្សា និងផ្តល់យោបល់ស្តីពីលទ្ធផលកិច្ចសហប្រតិបត្តិការរវាង ន.គ.ស. ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាពិសេសកិច្ចសហប្រតិបត្តិការកន្លងមកក្នុងការរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ស្តីពីអនុលោមភាពច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម។













សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×
