នាព្រឹកថ្ងៃអង្គារ ៩ កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម, លោក អ៊ិនបូផា អេលីត អនុប្រធានការិយាល័យស្តង់ដាគណនេយ្យសាធារណៈ និង កញ្ញា ឈឹម សុភ័ក្រនាថ មន្រ្តីជំនាញនៃការិយាល័យស្តង់ដាគណនេយ្យសាធារណៈ បានចូលរួមកិច្ចប្រជុំពិភាក្សាស្វែងយល់ពីការអនុវត្តកិច្ចបញ្ជិកាគណនេយ្យ និងនីតិវិធីនៃការគ្រប់គ្រង ការកត់ត្រា និងការតាមដានសន្និធិ របស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោមការដឹកនាំដោយ ឯកឧត្តម ឈាន ហៀង ទីប្រឹក្សាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាងនាយកដ្ឋានគណនេយ្យ និងនាយកដ្ឋានគោលការណ៍គណនេយ្យ និងវិភាគការអនុវត្តថវិកា នៃអគ្គនាយកដ្ឋានរតនាគារជាតិ។




សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×
