កិច្ចប្រជុំលើកទី៧ របស់អនុគណៈកម្មាធិការគ្រប់គ្រងការប្រឡង នៃគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា (គ.ក.គ.ក.)

កាលបរិច្ឆេទ៖ 15-01-2026 11:04 AM

នាព្រឹកថ្ងៃពុធ ១១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក នៅអគារការិយាល័យ ៥៩៨ លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យ និងសវនកម្ម និងជាប្រធានអនុគណៈកម្មាធិការគ្រប់គ្រងការប្រឡង បានដឹកនាំ កិច្ចប្រជុំលើកទី៧ របស់អនុគណៈកម្មាធិការគ្រប់គ្រងការប្រឡង នៃគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា (គ.ក.គ.ក.) ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធាន សមាជិកអនុគណៈគ្រប់គ្រងការប្រឡង និងលេខាធិការដ្ឋាន។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យលទ្ធផលបណ្តោះអាសន្ននៃការប្រឡងឆមាសទី២ ឆ្នាំ២០២៥