បទបង្ហាញចែករំលែកចំណេះដឹង ពាក់ព័ន្ធនីតិវិធីស្នើសុំអាជ្ញាបណ្ណនិងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនគណនេយ្យនិងសវនកម្ម

កាលបរិច្ឆេទ៖ 13-01-2026 11:32 AM

នារសៀលថ្ងៃសុក្រ ៩រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២៖០០នាទីរសៀល នៅអគារអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ដោយមានការអនុញ្ញាត្តដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស) លោក ស៊ុន ស៊ឹម ប្រធានការិយាល័យអាជ្ញាបណ្ណ អមដោយមន្ត្រីជំនាញ នៃនាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម បានចូលរួមធ្វើ បទបង្ហាញចែករំលែកចំណេះដឹង ពាក់ព័ន្ធនីតិវិធីស្នើសុំអាជ្ញាបណ្ណនិងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនគណនេយ្យនិងសវនកម្ម ជូនថ្នាក់ដឹកនំា និងមន្ដ្រី របស់ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (ស.ហ.ក.) ចំនួន ៣៤រូប។ ក្នុងគោលបំណងប្រសិទ្ធភាពការសម្អាតប្រាក់ និងហរិញ្ញប្បទានភេរវកម្ម (AML/CFT) ។