កិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. អាណត្តិទី១ លើកទី២៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ.

កាលបរិច្ឆេទ៖ 6-01-2026 03:04 PM

នាព្រឹកថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា គ.ស.២០២៦
ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម(ន.គ.ស.) និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អមដោយលោកស្រី នាន បូនី អគ្គនាយករង នៃ ន.គ.ស. និងមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. អាណត្តិទី១ លើកទី២៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ និងឯកឧត្តមអគ្គនាយកដែលជាសមាជិក-សមាជិកានៃ អ.ស.ហ. ព្រមទាំងថ្នាក់ដឹកនាំនៃនិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. នៅទីស្តីការ អ.ស.ហ.។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងក្នុងការសម្រេចលើសេចក្ដីព្រាងប្រកាស៖
១. សេចក្តីព្រាងប្រកាសស្តីពី ការគ្រប់គ្រងគុណភាពសវនកម្ម និងការអះអាង របស់ ន.គ.ស.
២. សេចក្តីព្រាងប្រកាសស្តីពី កាតព្វកិច្ចដាក់តម្កល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ របស់ ន.គ.ស.
៣. សេចក្តីព្រាងប្រកាសផ្សេងទៀត។