កិច្ចប្រជុំបច្ចេកទេសនៃនិយ័តករ និងអង្គភាព ក្រោមឱវាទ អ.ស.ហ. តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា

កាលបរិច្ឆេទ៖ 25-07-2025 03:40 PM

នាព្រឹកថ្ងៃសុក្រ ១៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា គ.ស.២០២៥ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម(ន.គ.ស.) អមដោយលោក លី កុសល ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងអនុលោមភាព និងមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំបច្ចេកទេសនៃនិយ័តករ និងអង្គភាព ក្រោមឱវាទ អ.ស.ហ. តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អ.ស.ហ. ដើម្បីពិនិត្យ និងផ្ដល់យោបល់ទៅលើសេចក្តីព្រាងប្រកាសដូចខាងក្រោម៖
១. សេចក្តីព្រាងប្រកាសស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណអាជីវកម្មធានារ៉ាប់រងសោធនឯកជន របស់ ន.ធ.ក.និង
២.សេចក្តីព្រាងប្រកាសស្តីពី “ការបំពេញបន្ថែមលើប្រកាសស្តីពីកម្រៃសេវានៃការចុះបញ្ជីបរធនបាលកិច្ចចំពោះសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ប្រអប់សុវត្ថិភាព។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. អង្គភាពសវនកម្មផ្ទៃក្នុង អ.ស.ហ. និងនិយ័តករក្រោមឱវាទ អ.ស.ហ.។