កិច្ចប្រជុំកិច្ចប្រជុំពិភាក្សាលើកទី២ លើសេចក្តីព្រាងបឋមអត្ថបទកំណត់បង្ហាញនៃសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤

កាលបរិច្ឆេទ៖ 25-07-2025 02:33 PM

នាព្រឹក ថ្ងៃសុក្រ ១៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ០៩:០០ នាទីព្រឹក, ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម, លោក ទឹម សត្យា ប្រធាននាយកដ្ឋានកិច្ចការទូទៅ នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយមន្រ្តីជំនាញជាន់ខ្ពស់ បានចូលរួមកិច្ចប្រជុំកិច្ចប្រជុំពិភាក្សាលើកទី២ លើសេចក្តីព្រាងបឋមអត្ថបទកំណត់បង្ហាញនៃសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤ ក្រោមអធិបតីភាពដឹកនាំដ៏ខ្ពង់ខ្ពង់ ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាព ស្ថាប័នពាក់ព័ន្ធ តាមរយៈប្រព័ន្ធអនឡាញ Zoom Meeting។