កិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេស ជាមួយអគ្គនាយកដ្ឋានថវិកា លើគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៦ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

កាលបរិច្ឆេទ៖ 15-07-2025 01:48 PM

នាព្រឹកថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម លោកស្រី ហា សុគន្ធា ប្រធានការិយាល័យគណនេយ្យនិងហិរញ្ញវត្ថុ អមដោយមន្ត្រីជំនាញបានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេស ជាមួយអគ្គនាយកដ្ឋានថវិកា លើគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៦ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន កសហវ. និងលោក អៀង អូនទូច អគ្គនាយករង នៃអគ្គនាយកដ្ឋានថវិកា កសហវ. នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។