នាថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា គ.ស២០២៥ និយ័តករគណនេយ្យនិងសវនកម្មនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថលសម្រាប់សហគ្រាសធុនតូចនិងមធ្យមនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញវគ្គទី១២ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ជា ចាន់ថា អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករ គណនេយ្យនិងសវនកម្មអមដោយថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃនិយ័តករគណនេយ្យនិងសវនកម្ម។ លោកអគ្គនាយករង បានរំលេចនូវអត្ថប្រយោជន៍មួយចំនួននៃថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថលសម្រាប់សហគ្រាសធុនតូចនិងមធ្យមនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញរួមមាន១.ជួយសម្រួលដំណើរការរៀបចំនិងកាត់បន្ថយចំណាយក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនិងកំណត់សម្គាល់ដោយផ្អែកតាមទម្រង់រួមបែបឌីជីថលនិងទិន្ន័យដែលស្របតាមស្តង់ដាគណនេយ្យ២.ជួយកាត់បន្ថយកំហុសឆ្គងនិងបង្កើនកម្រិតអនុលោមភាពក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមរយៈគោលការណ៍ផ្ទៀងផ្ទាត់អនុលោមភាពដោយស្វ័យប្រវត្តិក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុបែបឌីជីថល៣.បង្កើនគុណភាពនៃរបាយការណ៍ហិរញ្ញវត្ថុដែលអនុលោមតាមស្តង់ដាដោយផ្អែកតាមវដ្តករសាស្រ្តគណនេយ្យរបស់ស្តង់ដាគណនេយ្យអន្តរជាតិនិង៤.បង្កើនគុណភាពនៃការសម្រេចចិត្តនិងការវិនិយោគ ដោយផ្អែកតាមការវិភាគអនុបាតហិរញ្ញវត្ថុ។