នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា គ.ស.២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹក ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម, លោក ហេង សំណាង ប្រធានការិយាល័យស្តង់ដាគណនេយ្យសាធារណៈ បានដឹកនាំមន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកទេស ចូលរួមជាវាគ្មិនធ្វើបទបង្ហាញស្តីពី "ស្តង់ដាគណនេយ្យសាធារណៈកម្ពុជា លេខ ២៣ ស្តីចំណូលពីប្រតិបត្តិការមិនដោះដូរ" ក្នុងវគ្គបណ្ដុះបណ្ដាលប្រកាសស្ដីពី “ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្ដីពីកិច្ចបញ្ជិកាគណនេយ្យនៃចំណូលសារពើពន្ធ” ដែលរៀបចំដោយអគ្គនាយកដ្ឋានរតនាគារជាតិ ដោយមានការចូលរួមពីតំណាងរតនាគាររាជធានី ខេត្ត, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, នាយកដ្ឋានជំនាញពាក់ព័ន្ធនៃអគ្គនាយកដ្ឋានរតនាគារជាតិ និងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបប្រមាណ ៥០ នាក់៕