កិច្ចប្រជុំពិភាក្សាជាមួយជំនាញការរបស់សហភាពអឺរ៉ុប អំពីវឌ្ឍនភាពជំនួយបច្ចេកទេសរបស់សហភាពអឺរ៉ុប

កាលបរិច្ឆេទ៖ 25-06-2025 03:33 PM

នារសៀលថ្ងៃអង្គារ ១៤ រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា គ.ស.២០២៥ វេលាម៉ោង ១៤:០០ នាទី មានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម, លោក ហេង សំណាង ប្រធានការិយាល័យស្តង់ដាគណនេយ្យសាធារណៈ និងមន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកទេស បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយជំនាញការរបស់សហភាពអឺរ៉ុប អំពីវឌ្ឍនភាពជំនួយបច្ចេកទេសរបស់សហភាពអឺរ៉ុប ដើម្បីគាំទ្រនិយ័តករគណនេយ្យនិងសវនកម្ម ក្នុងការអនុវត្តសកម្មភាពកែទម្រង់គន្លឹះ ក្រោមក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤" តាមប្រព័ន្ធអនឡាញ Zoom៕