នាថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០២៥ លោក ជា ចាន់ថា អគ្គនាយករងនៃ ន.គ.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោក ទឹម សត្យា ប្រធាននាយកដ្ឋានកិច្ចការទូទៅ នៃ ន.គ.ស.
លោកស្រី សៅ ច័ន្ទវ៉ាន់នី អនុប្រធាននាយកដ្ឋានកិច្ចការទូទៅ នៃ ន.គ.ស. និងប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិក បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី "ការផ្សារភ្ជាប់ការអនុវត្តក្របខណ្ឌគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សឆ្នាំ២០២៤-២០២៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនឹងវិធានការគន្លឹះនៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា" ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
****
On June 19th-20th,2025, Mr. Chea Chantha, Deputy Director General of ACAR ,high
representative H.E. Bou Tharin, Director General of Accounting and Auditing Regulator, Accompanied by Mr. Toem Satya, Director of General Affairs Department, Mrs. Sao Chanvanny, Deputy Director of General Affairs Department and Head of the Administration and Human Resources Office, attended a workshop “Linking the Implementation of the Human Resource Management and Development Framework 2024–2028 of the Ministry of Economy and Finance with the Key Measures of the Royal Government’s Public Administration Reform Program in the 7th Legislature of the National Assembly.” The workshop was held in Siem Reap province , which was presided over by H.E. Hean Sahib, Secretary of State Ministry of Economy and Finance.