វគ្គបណ្ដុះបណ្ដាល ដែលរៀបចំដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លើប្រធានបទ "ស្ថានភាពសាច់ប្រាក់ រួមបញ្ចូលទាំងសាច់ប្រាក់នៅក្រៅគណនីទោលរតនាគារ (TSA)" តាមប្រព័ន្ធអនឡាញ Zoom

កាលបរិច្ឆេទ៖ 6-06-2025 02:46 PM

នារសៀលថ្ងៃព្រហស្បតិ៍ ១០ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា គ.ស.២០២៥ វេលាម៉ោង ២:០០ នាទីរសៀល ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម,

លោក ហេង សំណាង ប្រធានការិយាល័យស្តង់ដាគណនេយ្យសាធារណៈនៃនាយកដ្ឋានបច្ចេកទេស និងមន្ត្រីជំនាញ បានចូលរួមវគ្គបណ្ដុះបណ្ដាល ដែលរៀបចំដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លើប្រធានបទ "ស្ថានភាពសាច់ប្រាក់ រួមបញ្ចូលទាំងសាច់ប្រាក់នៅក្រៅគណនីទោលរតនាគារ (TSA)" តាមប្រព័ន្ធអនឡាញ Zoom។

គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីជួយពង្រឹងសមត្ថភាពមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ អនុលោមតាមស្តង់ដាគណនេយ្យសាធារណៈមូលដ្ឋានសាច់ប្រាក់កែសម្រួល ព្រមទាំងលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីនៅតាមអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕