កិច្ចប្រជុំពិភាក្សាលើការងាររៀបចំវេទិកាជាតិគណនេយ្យឆ្នាំ២០២៥ នៅតាមប្រព័ន្ធអនឡាញ (Zoom)

កាលបរិច្ឆេទ៖ 5-06-2025 04:08 PM

នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥

ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងាររៀបចំវេទិកាជាតិគណនេយ្យឆ្នាំ២០២៥ នៅតាមប្រព័ន្ធអនឡាញ (Zoom) ដែលមានការចូលរួមពីថ្នាក់ដឹកនាំ ន.គ.ស. ថា្នក់ដឹកនាំវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) លោកប្រធាន ACCA ប្រចាំកម្ពុជា ព្រមទាំងក្រុមការងាររៀបចំវេទិកាជាតិគណនេយ្យឆ្នាំ២០២៥ ដែលវេទិកានឹងប្រព្រឹត្តិទៅនាដើមខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។