កិច្ចប្រជុំគណៈកម្មការរៀបចំការប្រឡងប្រជែងមន្រ្តីលក្ខន្តិកៈ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ(អ.ស.ហ.) បម្រើការងារនៅនិយ័តករគណនេយ្យនិងសវនកម្ម ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន

កាលបរិច្ឆេទ៖ 5-06-2025 11:16 AM

នាព្រឹកថ្ងៃព្រហស្បត្តិ៍១០ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ និយ័តករគណនេយ្យនិងសវនកម្ម(ន.គ.ស.) បានរៀបចំកិច្ចប្រជុំគណៈកម្មការរៀបចំការប្រឡងប្រជែងមន្រ្តីលក្ខន្តិកៈ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ(អ.ស.ហ.) បម្រើការងារនៅនិយ័តករគណនេយ្យនិងសវនកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី

ឯកឧត្តម ប៊ូ ថារិន អគ្គនាយក និងជាប្រធានគណៈកម្មការរៀបចំការប្រឡង អមដោយ លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន និងអនុប្រធាន-នាយកដ្ឋាន ជាសមាជិក នៅអគារ អ.ស.ហ.។
****