សិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ សម្រាប់ សាស្រ្តាចារ្យនិងនិស្សិត នៃសាកលវិទ្យាល័យវ៉ាន់ដា

កាលបរិច្ឆេទ៖ 4-06-2025 08:58 AM

នាព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា គ.ស.២០២៥និយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ  ក្រោមកិច្ចសហការជាមួយសាកលវិទ្យាល័យវ៉ាន់ដា និងវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ សម្រាប់ សាស្រ្តាចារ្យនិងនិស្សិត នៃសាកលវិទ្យាល័យវ៉ាន់ដា។សិក្ខាសាលានេះក្រោមអធិបតីភាព លោក លី កុសល ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងអនុលោមភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីនៃនៃស្ថាប័នទាំងបី និងសិស្ស និស្សិតដែលកំពុងសិក្សាជំនាញពាក់ព័ន្ធចំនួន៤១០នាក់។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងនៅក្នុងគោលបំណងផ្តល់នូវពុទ្ធិបន្ថែមជូនដល់ សិស្ស និស្សិតដែលកំពុងសិក្សាជំនាញពាក់ព័ន្ធនឹងវិស័យគណនេយ្យសវនកម្មនៅកម្ពុជា បានស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាពនៃច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងវិជ្ជាជីវៈនៃវិស័យគណនេយ្យនៅកម្ពុជាផងដែរ។សិក្ខាសាលាខាងលើបានផ្តោតលើប្រធានបទសំខាន់ចំនួន៣គឺ៖ ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ, ទិដ្ឋភាពទូទៅនៃស្តង់ដាគណនេយ្យ និងវិជ្ជាជីវៈគណនេយ្យនៅកម្ពុជា។

 

Image 1 Image 2 Image 3 Image 4 Image 5 Image 6 Image 7 Image 8 Image 9 Image 10 Image 11 Image 12 Image 13 Image 14 Image 15 Image 16 Image 17 Image 18 Image 19 Image 20 Image 21 Image 22 Image 23 Image 24