ជួបពិភាក្សាជាមួយជំនាញការរបស់សហភាពអឺរ៉ុប ដើម្បីត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី៤ (CAP-4)

កាលបរិច្ឆេទ៖ 13-05-2025 01:12 PM

នាថ្ងៃសុក្រ ១៣ កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា គ.ស.២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម, លោកស្រី ពេជ្រ​ ម៉ានីឡា អនុប្រធាននាយកដ្ឋានបច្ចេកទេស បានដឹកនាំមន្ត្រីជំនាញ ជួបពិភាក្សាជាមួយជំនាញការរបស់សហភាពអឺរ៉ុប ដើម្បីត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី៤ (CAP-4) ក្នុងគោលដៅតម្រង់ទិសការអនុវត្ត CAP-4 ឱ្យកាន់តែមានប្រសិទ្ធភាព និងត្រៀមលក្ខខណ្ឌចាំបាច់ និងវិធានការនានា សម្រាប់ការអនុវត្តជាមូលដ្ឋាននូវថវិកាព័ត៌មានសមិទ្ធកម្មនៅឆ្នាំ២០២៦ ដូចមានចែងក្នុងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៣ ព្រមទាំងសម្រួចទិសដៅកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេស ទិសដៅកែទម្រង់ប្រព័ន្ធគណនេយ្យសាធារណៈ សម្រាប់រយៈពេល ៣ឆ្នាំខាងមុខ។