សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការដាក់ឱ្យ អនុវត្តចំណូលសារពើពន្ធរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តាមមូលដ្ឋានបង្គរ” ក្រោមអធិបតីភាព លោក វ៉ូ វណ្ណា

កាលបរិច្ឆេទ៖ 12-05-2025 03:48 PM

នាថ្ងៃសុក្រ ១៣ កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា គ.ស.២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម, មន្ត្រីជំនាញនៃ នាយកដ្ឋានបច្ចេកទេស បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការដាក់ឱ្យ អនុវត្តចំណូលសារពើពន្ធរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តាមមូលដ្ឋានបង្គរ” ក្រោមអធិបតីភាព លោក វ៉ូ វណ្ណា ប្រធាននាយកដ្ឋាន ហិរញ្ញវត្ថុនិងបុគ្គលិក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅសណ្ឋាគារ Empress Angkor Resort & Spa ខេត្តសៀមរាប។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាប ការយល់ដឹងអំពីនីតិវិធីនៃការដាក់ឱ្យអនុវត្តចំណូលសារពើពន្ធតាមមូលដ្ឋានបង្គរ ស្របតាមយុទ្ធសាស្រ្តស្តីពីការអនុវត្តស្តង់ដាគណនេយ្យសាធារណៈមូលដ្ឋានបង្គរនៅកម្ពុជា ដំណាក់កាលទី២ “គណនេយ្យមូលដ្ឋានសាច់ប្រាក់កែសម្រួល ២០២៥-២០២៧”។