នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា គ.ស. ២០២៥ វេលាម៉ោង ២:០០ នាទី នៅនិយ័តករគណនេយ្យនិងសវនកម្ម ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម, លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយលោក ណុប សម្បត្តិ អនុប្រធាននាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវ:គណនេយ្យ និងសវនកម្ម, លោក សាយ សុខខេង ទីប្រឹក្សាបច្ចេកទេស និងមន្រ្តីជំនាញ បានជួបពិភាក្សាជាមួយតំណាងសាកលវិទ្យាល័យ អន្តរជាតិផារ៉ាហ្គន។ កិច្ចប្រជុំនេះ ក្នុងគោលបំណង គឺដើម្បីជួបពិភាក្សា និងស្នើសុំការសហការលើរបៀវារៈ ដូចជា៖ ទី១. ស្នើសុំពិភាក្សាស្តីពីការចុះអនុស្សារណៈយោគយល់គ្នារវាងនិយ័តករគណនេយ្យនិងសវនកម្ម និងសាកលវិទ្យាល័យ អន្តរជាតិផារ៉ាហ្គន ទី២. ការបើកបង្រៀនថ្នាក់ កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ទី៣. ការចូលរួមផ្សព្វផ្សាយលើកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា និងទី៤. ការពង្រីកសក្តានុពលកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ជាមួយនិយ័តករគណនេយ្យនិងសវនកម្ម និងសាកលវិទ្យាល័យ អន្តរជាតិផារ៉ាហ្គន។