និយ័តករគណនេយ្យនិងសវនកម្ម បានរៀបចំកិច្ចប្រជុំស្ដីពីការចែករំលែកព័ត៌មានស្ដីពី "ការចូលរួមវេទិកាប្រឹក្សាយោបល់ស្តង់ដាគណនេយ្យឆ្នាំ២០២៥ និងការធ្វើទស្សនកិច្ចសិក្សា"ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម

កាលបរិច្ឆេទ៖ 23-04-2025 11:03 AM

នារសៀលថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១:៣០នាទី និយ័តករគណនេយ្យនិងសវនកម្ម បានរៀបចំកិច្ចប្រជុំស្ដីពីការចែករំលែកព័ត៌មានស្ដីពី "ការចូលរួមវេទិកាប្រឹក្សាយោបល់ស្តង់ដាគណនេយ្យឆ្នាំ២០២៥ និងការធ្វើទស្សនកិច្ចសិក្សា" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម  អមដោយ លោក លោកស្រីអនុប្រធាននាយកដ្ឋាន និងមន្រ្តីនៃនិយ័តករគណនេយ្យនិងសវនកម្ម។ គោលបំណងនៃបទបង្ហាញនេះគឺដើម្បីចែករំលែកបទពិសោធន៍ព័ត៌មានដែលទទួលបានពីការចូលរួម វេទិកាកាលពីថ្ងៃទី២៤-២៦ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ស្ថាប័ន ន.គ.ស. ផងដែរ។