ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម បានបន្ដដឹកនាំកិច្ចប្រជុំពិភាក្សាលើការងាររៀបចំវេទិកាជាតិគណនេយ្យឆ្នាំ២០២៥

កាលបរិច្ឆេទ៖ 22-04-2025 07:37 PM

ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម បានបន្ដដឹកនាំកិច្ចប្រជុំពិភាក្សាលើការងាររៀបចំវេទិកាជាតិគណនេយ្យឆ្នាំ២០២៥ នារសៀលថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) ដែលមានការចូលរួមពីថ្នាក់ដឹកនាំ នៃន.គ.ស. ថា្នក់ដឹកនាំវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) លោកប្រធាន ACCA ប្រចាំកម្ពុជា ព្រមទាំងក្រុមការងាររៀបចំវេទិកាជាតិគណនេយ្យឆ្នាំ២០២៥ ដែលវេទិកានឹងប្រព្រឹត្តិទៅនាដើមខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។