នាព្រឹកថ្ងៃចន្ទ ៩ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសាឆ្នាំ២០២៥ និយ័តករគណនេយ្យនិងសវនកម្ម(ន.គ.ស.) បានរៀបចំការប្រឡងប្រជែងផ្ទៃក្នុងផ្លាស់ប្តូរប្រភេទមន្រ្តីលក្ខន្តិកៈ សម្រាប់មន្រ្តីលក្ខន្តិកៈរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ(អ.ស.ហ.) បម្រើការងារនៅនិយ័តករគណនេយ្យនិងសវនកម្មនៅអគារ ៣៤៥ ទួលគោក ដោយមានការអញ្ចើញចូលរួមដ៍ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃ ន.គ.ស. និងជាប្រធានគណៈកម្មការរៀបចំការប្រឡង អមដោយលោកអគ្គនាយករង ដែលជាអនុប្រធានគណៈកម្មការ ព្រមជាមួយលោក លោកស្រី អនុប្រធាននាយកដ្ឋាន និងប្រធាន-អនុប្រធានការិយាល័យ ជាសមាជិក។