ចូលរួមពិធី “ប្រកាសដាក់ឱ្យប្រើប្រាស់មុខងាររបស់ FMIS និងអនុវត្តនិតិវិធីតាម FMIS ទាំងស្រុងជាផ្លូវការ " ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កាលបរិច្ឆេទ៖ 10-04-2025 01:16 PM

នារព្រឹកថ្ងៃព្រហ.១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសាឆ្នាំ២០២៥ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្មអម ដោយមន្រ្តីជំនាញនៃការិយាល័យគណនេយ្យនិងហិរញ្ញវត្ថុបានចូលរួមពិធី “ប្រកាសដាក់ឱ្យប្រើប្រាស់មុខងាររបស់ FMIS និងអនុវត្តនិតិវិធីតាម FMIS ទាំងស្រុងជាផ្លូវការ " ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការអញ្ញើញចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍។