សិក្ខាសាលាផ្សព្វផ្សាយស្ដីពី "ការប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍវិស័យបរធនបាលកិច្ច ឆ្នាំ ២០២៥-២០៣៥"

កាលបរិច្ឆេទ៖ 10-04-2025 09:25 AM

នារសៀលថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា គ.ស.២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម លោកស្រី នាន បូនី អគ្គនាយករងនៃ ន.គ.ស. អមដោយលោកស្រីអនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ ន.គ.ស.បានចូលរួម សិក្ខាសាលាផ្សព្វផ្សាយស្ដីពី ’ការប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍវិស័យបរធនបាលកិច្ច ឆ្នាំ ២០២៥-២០៣៥”  នៅ សណ្ឋាគារសុខាភ្នំពេញ។ សិក្ខាសាលាខាងលើបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ( អ.ស.ហ.)  ៕