នាថ្ងៃព្រហស្បត្តិ៍ ១៤ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ ព្រឹក និយ័តករគណនេយ្យ និងសវនកម្ម បាន រៀបចំកិច្ចប្រជុំស្ដីពីការចែករំលែកព័ត៌មានស្ដីពី "ហិរញ្ញវត្ថុសកល និងបណ្តាញបច្ចេកវិទ្យា (GFTN) 2025" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក និយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោកស្រី អគ្គនាយករង លោក លោកស្រីអនុប្រធាននាយកដ្ឋាន និងមន្រ្តីនៃ ការិយាល័យព័ត៌មានវិទ្យា នៃនាយកដ្ឋានកិច្ចការទូទៅ
គោលបំណងនៃបទបង្ហាញនេះគឺដើម្បីចែករំលែកបទពិសោធន៍ព័ត៌មានដែលទទួលបានពីការចូលរួម វេទិកាកាលពីថ្ងៃទី៥-៧ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមចំណែកនៅ ក្នុងការអភិវឌ្ឍន៍ស្ថាប័នរបស់ ន.គ.ស. ផងដែរ។