កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ (High Level Kick-Off) លើគម្រោងជំនួយបច្ចេកទេសស្តីពីការរៀបចំ “របាយការណ៍ទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ចសម្រាប់វិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារ” ក្រោមអធិបតីភាព ឯកឧត្តម ម៉ី វ៉ាន់

កាលបរិច្ឆេទ៖ 27-03-2025 11:23 AM

នារសៀលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា គ.ស.២០២៥ នៅទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, លោកស្រី នាន បូនី អគ្គនាយករង នៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងក៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) អមដោយ ថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញ នៃ ន.គ.ស. បានអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ (High Level Kick-Off) លើគម្រោងជំនួយបច្ចេកទេសស្តីពីការរៀបចំ “របាយការណ៍ទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ចសម្រាប់វិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារ” ក្រោមអធិបតីភាព ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃនិយ័តករក្រោមឱវាទ អ.ស.ហ. តំណាងនៃការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) និងតំណាងនៃវិទ្យាស្ថានទីផ្សារមូលធនកូរ៉េ (KCMI)។