កិច្ចប្រជុំពិភាក្សា  លើវឌ្ឍនភាពក្នុងការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គាំទ្រការអនុវត្តប្រកាសស្តីពីការអនុវត្តកិច្ចបញ្ជិកាគណនេយ្យនៃគណនីត្រូវសង, សន្និធិ និងឥទ្ធិពលនៃការប្រែប្រួលអត្រាប្តូរប្រាក់រូបិយបណ្ណបរទេស ក្រោមការដឹកនាំដោយ​ លោក ជា សុជាតិ

កាលបរិច្ឆេទ៖ 27-03-2025 08:56 AM

នារសៀលថ្ងៃពុធ ១៣ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា គ.ស.២០២៥ វេលាម៉ោង ១៤:៣០ នាទីរសៀល ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន  អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម, លោក ហេង សំណាង ប្រធានការិយាល័យស្តង់ដាគណនេយ្យសាធារណៈ អមដោយ មន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកទេស បានចូលរួមកិច្ចប្រជុំពិភាក្សា  លើវឌ្ឍនភាពក្នុងការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គាំទ្រការអនុវត្តប្រកាសស្តីពីការអនុវត្តកិច្ចបញ្ជិកាគណនេយ្យនៃគណនីត្រូវសង, សន្និធិ និងឥទ្ធិពលនៃការប្រែប្រួលអត្រាប្តូរប្រាក់រូបិយបណ្ណបរទេស ក្រោមការដឹកនាំដោយ​ លោក ជា សុជាតិ ប្រធាននាយកដ្ឋានគោលការណ៍គណនេយ្យ និងការអនុវត្តថវិកា នៃអគ្គនាយកដ្ឋានរតនាគារជាតិ ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងនាយកដ្ឋានចំណូលថវិកា នៃអគ្គនាយកដ្ឋានរតនាគារជាតិ តាមប្រព័ន្ធអនឡាញ Zoom៕