នារសៀលថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២:០០ នាទីរសៀល
ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម, លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយមន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកទេស បានដឹកនាំកិច្ចប្រជុំជាមួយតំណាងសមាគមគណនេយ្យករជំនាញ (ACCA) តាមប្រព័ន្ធអនឡាញ Zoom ដើម្បីជជែកពិភាក្សាអំពី "ការរៀបចំកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោល (Train-the-Trainer Program) សម្រាប់ស្តង់ដាគណនេយ្យសាធារណៈកម្ពុជា" ៕