កិច្ចប្រជុំថ្នាក់ដឹកនាំ លើសេចក្ដីព្រាងប្រកាសស្ដីពីការគ្រប់គ្រងគុណភាពសវនកម្មនិងការអះអាង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន

កាលបរិច្ឆេទ៖ 24-03-2025 03:30 PM

នាព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា គ.ស.២០២៥ នៅវេលាម៉ោង ១០:០០នាទី នៅបន្ទប់ប្រជុំធំ និយ័តករគណនេយ្យនិងសវនកម្ម(ន.គ.ស.) បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំ លើសេចក្ដីព្រាងប្រកាសស្ដីពីការគ្រប់គ្រងគុណភាពសវនកម្មនិងការអះអាង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោក លី កុសល អនុប្រធាននាយកដ្ឋានទទួលបន្ទុករួម នៃនាយកដ្ឋានកិច្ចការគតិយុត្ដ និងអនុលោមភាព ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃន.គ.ស. ។ កិច្ចប្រជុំនេះ មានគោលបំណងគោរពរាយការណ៍អំពីវឌ្ឍនភាព លើកយោបល់ និងស្នើសុំគោលការណ៍សម្រេចលើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តខាងលើ ដើម្បីបន្ដនីតិវីធីប្រកបដោយប្រសិទ្ធភាព។