កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីជាមួយតំណាងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា(វ.គ.ស.ក.) ប្រធានគណៈកម្មការស៊ើបអង្កេតនិងវិន័យ និងលេខាធិការ នៃវ.គ.ស.ក

កាលបរិច្ឆេទ៖ 21-03-2025 10:33 AM

នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា គ.ស.២០២៥ វេលាម៉ោង២:០០ នាទី នៅបន្ទប់ប្រជុំធំ ន.គ.ស. លោកស្រី នាន បូនី អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម(ន.គ.ស.) អមដោយមន្ត្រីជំនាញ និងទីប្រឹក្សាបច្ចេកទេស នៃ ន.គ.ស. បានជួបប្រជុំពិគ្រោះយោបល់ទ្វេភាគីជាមួយតំណាងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា(វ.គ.ស.ក.) ប្រធានគណៈកម្មការស៊ើបអង្កេតនិងវិន័យ និងលេខាធិការ នៃវ.គ.ស.ក.។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិគ្រោះយោបល់លើ"សេចក្តីព្រាងនីតិវិធីប្រតិបត្តិស្តង់ដាស្តីពីការស៊ើបអងេ្កត និងដាក់ទណ្ឌកម្មវិន័យរបស់ វ.គ.ស.ក."។