ថ្ងៃព្រហស្បតិ៍ ៧ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម លោក ទឹម សត្យា អនុប្រធាននាយកដ្ឋានទទួលបន្ទុករួម នៃនាយកដ្ឋានកិច្ចការទូទៅ អមដោយប្រធានការិយាល័យ បានអញ្ជើញចូលរួមកិច្ចប្រជុំបិទស្តីពីការធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រង ការអនុវត្តចំណូល-ចំណាយថវិកា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុងការិបរិច្ឆេទ ២០២២-២០២៣ និងឆ្នាំពាក់ព័ន្ធ ជាមួយអគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. និង ឯកឧត្តម ឆាយ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គាធិការ នៃអគ្គាធិការរដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។